ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី
“កសាងសុភមង្គល ភាពរុងរឿង និងមោទនភាពជាតិខ្មែរ”
“តែងតែផ្តល់លើសពីការរំពឹងទុក” ជាសេវាកម្មហុងស៊ុយបែបវិទ្យាសាស្រ្តដែលមានតែមួយ និងដំបូងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សួនឧទ្យានអនុស្សាវរីយ៍ យិន ផារ៉ាដាយ មានសេវាកម្មហុងស៊ុយជាច្រើនដូចជា បញ្ចុះសព ផ្លាស់ប្តូរ សាងសង់ និងជួសជុលម៉ុង ឬចេតិយ ការរៀបចំពិធីសែនព្រេង និងពិធីបុណ្យផ្សេងៗ ដែលសេវាកម្មទាំងនេះផ្តល់ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត មិនធ្វើឲ្យលោកអ្នកមានក្តីបារម្ភ ដោយយើងមានដៃគូសហការដ៏ល្អ មានចំណេះ ជំនាញពិតប្រាកដគឺក្រុមហ៊ុន ម៉ាស្ទ័រណាលី ហុងស៊ុយ (Master Naly Feng Shui)។
សេវាកម្មរៀបចំដួងកែវកំណើតត្រូវបានរៀបចំឡើងដោយគ្រូហុងស៊ុយដែលមានជំនាញច្បាស់លាស់បំផុតដែលស្ថិតក្រោមស្ថាប័នហុងស៊ុយម៉ាស្ទ័រណាលី ដោយសេវាកម្មនេះត្រូវបានរៀបចំសម្រាប់មនុស្សនៅរស់ឱ្យផ្លាស់ប្តូរជីវិតឱ្យរីកចម្រើន។
គោរពវិរៈភាពដូនតារបស់អ្នកជាមួយនឹងកន្លែងសម្រាកដ៏ស្ងប់សុខ តើផ្នូរមនុស្សជាទីស្រលាញ់របស់អ្នកស្ថិតក្នុងទីតាំងមិនសមរម្យមែនទេ? ស្ថិតនៅទីតាំងដីមិនមានហុងស៊ុយល្អ តំបន់លិចទឹក គ្មានការថែទាំឱ្យបានត្រឹមត្រូវមែនទេ? សួនឧទ្យានឋានសួគ៌យិនអាចជួយអ្នកបាន! យើងផ្តល់ជូននូវសេវាកម្មផ្លាស់ប្តូរទីតាំងផ្នូរដ៏ត្រឹមត្រូវ ធានាដផ្ដល់កន្លែងសម្រាកប្រកបដោយភាពស្ងប់សុខសម្រាប់បុព្វបុរសរបស់លោកអ្នក នៅទីតាំងថាមពលចក្រវាលល្អ ដែលអាចជួយលោកអ្នក និងកូនចៅគ្រប់ៗជំនាន់។ ក្រុមការងារជំនាញហុងស៊ុយ ដែលពោរពេញដោយបទពិសោធន៍របស់យើងនឹងធ្វើការរៀបចំប្តូរទីតាំងផ្នូរបុព្វបុរសរបស់លោកអ្នក ទៅកាន់ឧទ្យានអនុស្សាវរីយ៍ឋានសួគ៌ យិន ដោយការយកចិត្តទុកដាក់ និងមានប្រសិទ្ធភាព។
ដើម្បីជួយសម្រួលទុក្ខលំបាករបស់បងប្អូនដែលកំពុងតែបាត់បង់មនុស្សជាទីស្រលាញ់ហើយនោះ ក្រុមហ៊ុនយិនផារ៉ាដាយ បានធ្វើការសហការណ៍ជាមួយដៃគូក្រុមហ៊ុនសេវាកម្មរៀបចំពិធីបុណ្យសពប្រកបដោយវិជ្ជាជីវៈ បទពិសោធន៍ជាច្រើនឆ្នាំដោយមានការទទួលស្គាល់គ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដោយយើងផ្តល់ជូននូវសេវាកម្មរៀបចំពិធីបុណ្យសព ប្រកបដោយភាពសម្បូរបែបទៅតាមប្រពៃណី សាសនាផ្សេងៗ និងតាមការចង់បានរបស់អតិថិជន។
ការរក្សាភាពសុខដុមរមនា ជាមួយសេវាកម្មថែទាំពីសួនឧទ្យានឋានសួគ៌ យិន សួនឧទ្យានឋានសួគ៌ យិន ប្តេជ្ញាក្នុងការរក្សាការពារម៉ុងដូនតា ចេតិយ ដួងកែវកំណើតឱ្យមានសុវត្ថិភាព និងវិបុលភាពរបស់លោកអ្នក និងមនុស្សជំនាន់ក្រោយ។
ដើម្បីជួយសម្រួលការលំបាករបស់អតិថិជនរៀងរាល់ពេលមានពិធីបុណ្យសែនឆេងម៉េង ឬសម្រាប់អតិថិជនដែលមានតម្រូវការសែនព្រេននៅទីតាំងម៉ុងដូនតា ក្រុមហ៊ុនបានផ្តល់ជូនសេវាកម្មរៀបចំម្ហូបអាហារសែន រៀបចំជូននៅនឹងកន្លែងម៉ុងដូនតា ប្រកបដោយភាពត្រឹមត្រូវនៃការរៀបចំម្ហូបអាហារសម្រាប់សែនទៅតាមការកក់ទុកជាមុនរបស់អតិថិជនបានគ្រប់ពេលវេលា។