ទេសចរណ៍បែបធម្មជាតិ

ភោជនីយដ្ឋានលើទឹក​ រចនាបថខ្មែរ

ក្រៅពីទីសក្ការៈ​យើងនៅមានមួយផ្នែកធំដែលរៀបចំជាស្រះទឹក មានកញ្ចុះតូចធំ បែបភោជនីយដ្ឋានលើទឹក​ រចនាបថខ្មែរបែបសម័យទំនើប ផ្សារភ្ជាប់ជាមួយធម្មជាតិដ៏បរិសុទ្ធយ៉ាងស្រស់ស្អាត ដែលអាចឱ្យយើងជួបជុំគ្រួសារ សម្រាក លំហែរកាយ ស្រស់ស្រូបអាហារបែបខ្មែរ និង អាចជិះទូកកម្សាន្ដលេងនៅលើទឹកបានថែមទៀតផង។ បន្ថែមពីនេះ ទីតាំងដែលរៀបចំគឺធំទូលាយ​ ដែលមានចំណតធំទូលាយ ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ដ។

Image
Image

លើកស្ទួយជីវភាពប្រជាកសិករ

ទន្ទឹមនឹងការអភិវឌ្ឍន៍លើវិស័យទេសចរណ៍​ គម្រោងសួនឧទ្យានអនុស្សាវរីយ៍ យិន ផារ៉ាដាយ ក៏ជួយលើកស្ទួយជីវភាពប្រជាកសិករដែលរស់នៅក្នុងតំបន់នេះផងដែរ ដោយក្នុងគម្រោងនេះ នឹងមានផ្សារកសិផលធម្មជាតិ ដែលបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ដ និងផ្ដល់ឱកាសដល់ប្រជាកសិករដែលផលិតកសិផលតាមបែបធម្មជាតិតែមកលក់ ដើម្បីបង្កើនជីវភាពឲ្យកាន់តែល្អប្រសើរ។ មិនតែប៉ុណ្ណោះភ្ញៀវទេសចរណ៍ ក៏អាចទិញកសិផលធម្មជាតិ​ ពីសួនឧទ្យានអនុស្សាវរិយ៍ ប្រកបដោយទំនុកចិត្ដ និងកក់ក្ដៅបំផុត។

រូបភាព
Slide Image
Slide Image
Slide Image
Slide Image

TOP