ទីសក្ការៈវិមានឋានសួគ៌

តំបន់ទេសចរណ៍ជាតិបែបសាសនា និង​ធម្មជាតិ ស្ថិតនៅទិសខាងជើងឈៀងកើតនៃ  គម្រោង យិន ផារ៉ាដាយ។ ក្នុងនោះត្រូវបានរៀបចំឱ្យមាន ព្រះបដិមាសរុប 13 ព្រះអង្គធំៗ។ កា​រៀប​ចំ​ហេដ្ឋានរចនាសម្ព័ន្ធ ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ តាមក្បួនហុងស៊ុយ​វិទ្យាសាស្ត្រ និងតារាស្ត្រ ដែលធ្វើឱ្យការបន់ស្រន់តាមព្រះ​បដិមានិមួយៗ កាន់តែមានភាពស័ក្តិសិទ្ធិខ្លាំង។ មិនតែប៉ុណ្ណោះក៏នៅមានកន្លែងកម្សាន្តផ្សេងៗទៀតជាច្រើនដូចជា៖ ផ្សារលើទឹក ភោជនីយដ្ឋានម្ហូបខ្មែរ រោងកសិទេសចរណ៍ និងកន្លែងសមាធិជាដើម…។ ហេដ្ឋារចនា សម្ព័នទាំងអស់សុទ្ធសឹងតែប្រើលំនាំរចនាបថខ្មែរ ផ្សារភ្ជាប់ជាមួយធម្មជាតិយ៉ាងស្រស់បំព្រងធ្វើឱ្យគ្រប់គ្នាដែលបានចូលទស្សនាកម្សាន្តហើយ មានអារម្មណ៍ល្អស្រស់ ស្រាយភ្លេចរាល់ទុក្ខកង្វល់។

ទីសក្ការៈវិមានឋានសួគ៌
1/3
Icon

ការបើកដំណើរការចូលទស្សនាកម្សាន្ត

បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8:30នាទីព្រឹក ដល់ម៉ោង 5:30នាទីល្ងាច និងមានឡានអគ្គិសនី ជូនភ្ញៀវទស្សនាជុំវិញគម្រោងដោយឥតគិតថ្លៃ។

Icon

ទីតាំងកម្សាន្តបច្ចុប្បន្ន

បន់ស្រន់ព្រះបដិមា កន្លែងថតរូបស្អាតៗ មានម្ហូបខ្មែរ បន្លែផ្លែឈើធម្មជាតិស្រស់ៗពីចំការបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ ផ្ទាល់។ កំពុងតែអភិវឌ្ឍន៍ទីតាំងពិសេសៗជាច្រើនបន្ថែមទៀត…។

Icon

ផាសុខភាព និងសន្តិសុខ

រៀបចំតាមក្បួនខ្នាតហុងស៊ុយ អមដោយសោភ័ណ្ឌភាពនៃរុក្ខជាតិបៃតងខ្ចី ធ្វើឱ្យបរិយាកាសល្អបរិសុទ្ធ មាន ផាសុខភាព មានសន្តិសុខប្រចាំការ 24ម៉ោង/7ថ្ងៃ ដែលរក្សាបាននូវសុខសុវត្ថិភាពក្នុងគម្រោងខ្ពស់បំផុត។

លើកស្ទួយវិស័យទេសចរណ៍បែបសាសនា

ផ្តល់ភាពល្បីល្បាញដល់ប្រទេសកម្ពុជា!

ទីសក្ការៈវិមានឋានសួគ៌ រៀបចំឡើងដើម្បីគាំទ្រដល់វិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែរឹងមាំ ដោយបានបង្ហាញអំពី វប្បធម៌ ប្រពៃណី សាសនា រចនាបថក្បាច់បុរាណខ្មែរ រួមទាំងម្ហូបអាហារខ្មែរទៅកាន់អន្តរជាតិដើម្បីឱ្យពិភពលោកបាន ស្គាល់កាន់តែ ច្បាស់។ មិនតែប៉ុណ្ណោះគម្រោងនេះបានជួយបង្កើនការងារដល់ប្រជាជនក្នុងតំបន់ជាច្រើន ធ្វើឱ្យលំហូរសេដ្ឋកិច្ចកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

លើកស្ទួយវិស័យទេសចរណ៍បែបសាសនា
លើកស្ទួយវិស័យទេសចរណ៍បែបសាសនា
លើកស្ទួយវិស័យទេសចរណ៍បែបសាសនា
លើកស្ទួយវិស័យទេសចរណ៍បែបសាសនា

ខាងក្នុង ទីសក្ការៈវិមានឋានសួគ៌

ព្រះសីវលី

ព្រះសីវលី

ព្រះសីវលី ជាសាវ័កព្រះមួយព្រះអង្គនៅក្នុងព្រះពុទ្ធសាសនាថេរវាទ ទ្រង់លើផ្កាឈូកមានព្រះហត្ថម្ខាងកាន់ ឈើច្រត់ និងព្រះហត្ថម្ខាងទៀតកាន់តាំងយូ។ ព្រះអង្គគឺជាអ្នកការពារនៃការធ្វើដំណើរ ហើយត្រូវបានគេជឿថា អាចការពារពីសំណាង អាក្រក់ ព្រះអង្គសម្បូរដោយលាភជាអនេកច្រើនអស់លើសព្រះអរហន្តទាំងពួង។ ការបន់ ស្រន់រូបព្រះបដិមាអង្គសីវលី គឺសម្រាប់ ការសុំលាភជ័យ លក់ដូរដាច់ និងសុំសំណាងល្អ។

បច្ចុប្បន្នភាព៖: សាងសង់រួចរាល់!
ព្រះម៉ែធរណី

ព្រះម៉ែធរណី

ព្រះម៉ែធរណី ជាទេពដែលថែរក្សាទឹកដី ឬតំណាងឱ្យព្រះធរណី នៅក្នុងព្រះពុទ្ធសាសនាថេរវាទ ទ្រង់លើផ្កាឈូក ព្រះហត្ថច្បូតសក់ មានទឹកខាងក្រោម។ ប្រជាជនខ្មែរមានជំនឿ និងគោរពប្រតិបត្តិដល់ព្រះម៉ែធរណី ព្រមទាំង មានចម្លាក់នៅលើសិលាចារឹតខ្មែរតាំងពីសម័យមុនអង្គរមកម្លេះ។ ការបន់ស្រន់ព្រះម៉ែធរណី គឺអាចសុំលើផ្នែក ហិរញ្ញវត្ថុ លក់ដីដាច់ និងសុំជៀសផុតពីអ្នកមានបំណងអាក្រក់មកលើយើង។

បច្ចុប្បន្នភាព៖: សាងសង់រួចរាល់!
ព្រះរាហូ

ព្រះរាហូ

ព្រះរាហូ គឺទេពនព្វគ្រោះមួយក្នុងចំណោមទេពនព្វគ្រោះទាំង9 ក្នុងព្រហ្មញ្ញសាសនា មានសម្បុលខ្មៅ មានត្រឹមមួយកំណាត់ព្រះកាយកំពុងចាប់ព្រះអាទិត្យ ឬព្រះច័ន្ទនៅលើពពក និងចូលចិត្តពណ៌ខ្មៅជាពិសេស។ តាំងពីសម័យបុរាណកាលមករូបចម្លាក់ព្រះរាហូត្រូវបានពេញនិយមឆ្លាក់នៅតាមផ្តែរ និងដំបូលប្រាសាទ។ ព្រះរាហូមានឫទ្ធិអំណាចបារមីខ្លាំងក្លា ដែលអាចបន់ស្រន់សម្រាប់ការរំដោះគ្រោះភ័យបានតាមបំណងប្រាថ្នា ដោយសែនតម្រូវតាមក្បួនច្បាប់ខ្មែរពីសម័យបុរាណ។ ការបាត់បង់គម្ពីជាច្រើនទើបសម័យបច្ចុប្បន្នពុំសូវមាន អ្នកដឹង ឬ បានស្គាល់ច្បាស់ពីការគោរពដល់ព្រះរាហូ។

បច្ចុប្បន្នភាព៖: សាងសង់រួចរាល់!
ព្រះសិវៈ និងព្រះម៉ែឧមា

ព្រះសិវៈ និងព្រះម៉ែឧមា

ព្រះសិវៈ និងព្រះម៉ែឧមា ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីនៅក្នុងព្រហ្មញ្ញសាសនា។ ព្រះសិវៈមានព្រះនេត្របីតំណាងឱ្យព្រះអាទិត្យ ព្រះច័ន្ទ និងព្រះអគ្គី ដែលបានផ្តល់ពន្លឺមកកាន់ផែនដី លំហអាកាស និងផ្ទៃមេឃ អាចមើលឃើញបច្ចុប្បន្នកាល អតីកាល និងអនាគតកាល។ ព្រះម៉ែឧមា ជាមហេសីទី1 និងជាព្រះសក្តិរបស់ព្រះសិវៈ មានចិត្តស្មោះស្ម័គ្របរិសុទ្ធ។ ការបន់ស្រន់រូបព្រះបដិមាអង្គ ព្រះសិវៈនិងព្រះម៉ែឧមា អាចសុំលាភជ័យ សុំសេចក្តីស្រឡាញ់ និងសុំបុត្រ (កូន) បានតាមប្រាថ្នា។

បច្ចុប្បន្នភាព៖: សាងសង់រួចរាល់!
ព្រះគណេស

ព្រះគណេស

ព្រះគណេស ដែល​ព្រះកាយជាមនុស្ស និងព្រះកេសជាសត្វដំរី និង​មាន​ដៃ​ចំនួន​បួន (រចនាបថសម័យអង្គរ)    ព្រះដែល​ប្រឆាំង និងសេចក្ដីស្មុគស្មាញ ការសុំលាភជ័យ និង​ជាព្រះ​នៃ​សេចក្ដី​សម្រេច​ផល។ ពេល​ដែល​បន់​ស្រន់ ឬ​បូជាចំពោះ​ព្រះ​អង្គនោះ​នឹង​នាំ​មក​នូវ សេចក្ដី​ចម្រើន សិរីសួស្ដី​ ជ័យមង្គល និង​អាច​សម្រេច​បាន​គ្រប់​កិច្ច​ការ​ទាំង​អស់។

បច្ចុប្បន្នភាព៖: សាងសង់រួចរាល់!
ផ្សារលើទឹក

ផ្សារលើទឹក

រចនាឡើងតាម​បែបរចនាបថខ្មែរ ដែល​ការ​សាងសង់នៅលើស្រះទឹកដ៏ធំមួយ។ ក្នុងនោះយើង​រចនាឱ្យមាន លក់ទៅ​តាម​សម័យ កាល​បុរណ។ ការបន្លែធម្មជាតិស្រស់ៗ នំចំណី  ការជិះទូកលេងកម្សាន្តលេង ដែលផ្តល់ អារម្មណ៍មួយប្លែកហាក់បីដូច​យើង​ឆ្លង ភពទៅកាន់សម័យបុរាណដូច​ច្នេះដែរ។

បច្ចុប្បន្នភាព៖: ឆាប់ៗនេះ!
ភោជនីយដ្ឋានម្ហូបខ្មែរ

ភោជនីយដ្ឋានម្ហូបខ្មែរ

ម្ហូបអាហារបែបខ្មែរជាច្រើនមុខ អាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាច ងាយស្រួលសម្រាប់ភ្ញៀវ ទេសចរណ៍ទាំងអស់មកកម្សាន្ត និងភ្លក្សរសជាតិម្ហូបខ្មែរយ៉ាងរីករាយពេញមួយថ្ងៃ។

បច្ចុប្បន្នភាព៖: ឆាប់ៗនេះ!
មីនី ម៉ាត

មីនី ម៉ាត

សម្ភារៈ របស់របរប្រើប្រាស់ អាហារសម្រន់ និងភេជ្ជៈចម្រុះ ដែលភ្ញៀវទេសចរណ៍អាចចូលស្វែងរកតាមតម្រូវការ ពេលធ្វើដំណើរកម្សាន្តនៅ​ ទីសក្ការៈវិមាន​ឋានសួគ៌។

បច្ចុប្បន្នភាព៖: ឆាប់ៗនេះ!

បច្ចុប្បន្នភាពនៃគម្រោង

Project Update Image 1
Project Update Image 2
Project Update Image 3
Project Update Image 4
Project Update Image 5
Project Update Image 6
Project Update Image 7
TOP